vivo XPlay 5 គឺនិងចេញ Official នៅថ្ងៃទី០១ខែមិនាខាងមុខនេះ។ តែអ្វីដែលមិនគួរឲ្យជឿនោះគឺ Website ក្នុងស្រុកមួយចំនួនបានចេញផ្សាយនូវរូបរាងក៏ដូចជាលក្ខណសម្បត្តិមួយចំនួនរបស់ vivo XPlay 5 ផងដែរ។
vivo XPlay 5 បានបំពាក់មកជាមួយនូវអេក្រង់កោងសងខាងដូច GALAXY S6 Edge, S6 Edge Pus និង GALAXY S7 ដែរ។ អ្វីដែលអស្ចារ្យនោះគឺវាបានបំពាក់មកជាមួយ RAM ទំហំរហូតដល់ទៅ 6GB ឯណោះ ហើយបានភ្ជាប់មកជាមួយនិងបំពងសម្លេងប្រភេទ Hi-Fi 3.0 audio ផងដែរ និងភ្ជាប់មកជាមួយនូវ Chip ប្រភេទ Snapdragon 820 ផងដែរ កម្លាំងម៉ាស៊ីនរបស់វាពិតជាខ្លាំងណាស់។ ចំណែកលក្ខណៈសម្បត្តិផ្សេងៗទៀតយើងមិនទាន់បានដឹងច្បាស់នោះទេ។ ក្រទ្បេកមកមើលក្រុមហ៊ុនផលិតស្មាតហ្វូនធំៗដូចជា SAMSUNG, LG, SONY, HUAWEI និងក្រុមហ៊ុនដ៏ទៃទៀតនោះ កំពូលស្មាតហ្វូនរបស់ពួកគេមានRAMធំបំផុតត្រឹមតែ4GBតែប់ុណ្ណោះ។
ចាំមើលថាតើvivo XPlay 5 អាចមានសម្ថភាពខ្លាំងប៉ុណ្ណាបើប្រៀបទៅកំពូលស្មាតហ្វូនដ៏ទៃទៀត។
-រូបភាពពី weibo.com