Cube i9 គឺជាកុំព្យូទ័រកូនកាត់ថេប្លេតមួយដែលទើបនឹងចេញលក់ក្នុងខែកុម្ភះនេះ។ ដែលសមត្ថភាពរបស់វាពិតជាមិនចាញ់កុំព្យូទ័រយួរដែ(Laptop) និង PC ប៉ុន្មាននោះទេ សូម្បីតែ Games ដែលមាន Graphic ធំៗដូចជា GTA 5 ក៏វាអាចលេងដោយមិនមានភាពរអាក់រអួលដែរ។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិខ្លះៗរបស់ Cube i9៖
Cube i9 បានបំពាក់មកជាមួយនូវChipប្រភេទIntel Core M Skylake ជំនាន់ទី6 គឺ Core M3-6Y30 ដែលបន្ទះChipប្រភេទ Skylake នេះទើបនិងចេញនៅខែសីហាឆ្នាំ2015ថ្មីៗនេះដែលវាមានកម្លាំងខ្លាំង។
Cube i9 ប្រើប្រាស់ Windows 10។
Cube i9 បានបំពាក់ GPU ប្រភេទ Gen9LP HD515 processor ដែលជាជំនាន់ថ្មីដែលជួយដល់ការលេងហ្គេមរបស់លោកមានរស់រវើកនិងមិនរអាក់រអួលដូចជំនាន់មុនៗនោះទេ។
Cube i9 បំពាំក់មកជាមួយនូវទំហំRAM 4GB និង128GB សម្រាប់អង្គចងចាំក្នុងម៉ាស៊ីន។
Cube i9 បំពាក់មកជាមួយអេក្រង់ទំហំ12..2Inh មានកម្រឹតបង្ហាញរូបភាព1920 x 1200 WUXGA ប្រភេទ Ratio គឺ16:10 IPS Display។
Cube i9 មានថ្មទំហំ5000mAh ចំនួនពីគ្រាប់មិនអាចដោះចេញបានទេ។
Cube i9 រន្ទឌុយដោតឌុយនិងឆ្នាំងសាកប្រភេទCអាចបច្ចូលខាងណាក៏បាន។ ហើយវាមានBluetooth 4.0.។
Camera ខាងមុខរបស់វាមានទំហំ2MegaPixels ខាងក្រោយទំហំ5MegaPixels។
Cube i9 វាមានក្តារ Keyboard អាចដោះដូរឬភ្ជាប់ជាមួយTablet បានផងដែរ តែវាមិនមានប៊ិចនោះទេ។
បើសិនជាលោកអ្នកមានកាតVISA CARD ឬ MASTER CARD នោះលោកអ្នកអាចរកទិញបានតាមWebsite: Everbuying, Gearbeast ឬក៏Websiteដ៏ទៃទៀតក្នុងតម្លៃចន្លោះពី $430 ទៅ $530(តម្លៃគឺផ្អែកទៅលើWebsites នីមួយៗ) ជាមួយនិងសម្ថភាពដ៏អស្ចារ្យ។
ខាងក្រោមនេះជាViedos បង្ហាួួួញរបស់ Cube i9៖
ចំពោះVideos Review ផ្សេងទៀតដូចជា ការលេងហ្គេមនីងមុខងារពិសេសៗនោះ ក្រុមការងារយើងខ្ញុំនិងបង្ហាញជូននៅពេលក្រោយ។